We conducted the Covid-19 Test for all levels of staff who work from school campus
ចាប់ពីថ្ងៃទី ១៩ ដល់ ថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០២១ សាលាអន្តរជាតិ វេសវីយូ កម្ពុជា បានធ្វើតេស្តកូវីដ ១៩ ដល់បុគ្គលិកគ្រប់ជាន់ថ្នាក់ដែលបានមកធ្វើការនៅសាលា តាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយប្រើឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ (Covid-19 Antigen Test) ដែលនាំចូលដោយក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍។ ជាលទ្ធផល បុគ្គលិករបស់យើងគ្រប់ជាន់ថ្នាក់ដែលបានមកធ្វើការនៅសាលា ហើយដែលបានប្រគល់សំណាក និង ធ្វើតេស្តតាមនីតិវិធី មានលទ្ធផល អវិជ្ជមានទាំងអស់។ នីតិវិធីនៃការធ្វើតេស្ត បានអនុវត្តយ៉ាងខ្ជាប់ខ្ជួន ដោយផ្អែកលើវីដេអូពន្យល់អំពីវិធីប្រើប្រាស់ឧបករណ៍តេស្តរហ័ស និង អនុលោមតាមស្តង់ដាសុវត្ថិភាព តាមរយៈការរក្សាគម្លាត ការពាក់ម៉ាស ស្រោមដៃ អាវសុវត្ថិភាព និង អាវការពារ។ យើងខ្ញុំបេ្តជ្ញា បន្តអនុវត្តពិសារអនាម័យ និង វិធានការសុខភាពនានាតាមការណែនាំរបស់ក្រសួងសុខាភិបាលជាបន្តទៀត ដើម្បីបំពេញតួនាទីផ្តល់ការអប់រំមានគុណភាពដល់សិស្សានុសិស្សដែលជាទំពាំងស្នងឬស្សីរបស់កម្ពុជា។ យើងរួមគ្នា ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩! Following the instruction from the Ministry of Health of Royal Government of Cambodia, between 19 to 20 of July 2021, Westview Cambodian International School (WVIS) conducted Covid-19 Test with Covid-19 Ag Test Kits (Covid-19 Antigen Test), purchased from the Ministry of Posts and Telecommunications, for all level staffs who perform work from school campus. As a result, all level staffs who perform work from school campus, were tested Covid-19 Negative. Having viewed and understood the video instruction to conduct the test, the school strictly followed health regulation and procedure. On site social distancing, hygiene and sanitation facilities including alcohol-based hand sanitizers, masks, medical gloves, faceshields, and disposable medical gowns were applied. In the context of Covid-19, WVIS and LJIS commit to continue to follow the health guidelines and to fulfill the role in providing quality education to students who are the next generation of Cambodia. Join us and the Royal Government of Cambodia to protect ourselves from Covid-19!
Comments
Post a Comment