Posts

Showing posts with the label General News Khmer

ក្រសួងអប់រំ រៀបចំសិក្ខាសាលាស្តីពី កិច្ចការពារកុមារលើ ប្រព័ន្ធអនឡាញ នៅកម្ពុជា

ភ្នំពេញ ៖ ក្រោមកិច្ចសហការជាមួយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំសិក្ខាសាលាស្តីពី «កិច្ចការពារកុមារលើ ប្រព័ន្ធអនឡាញនៅកម្ពុជា» ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣-២៧ ខែសីហា ឆ្នាំ២០២១ ខាងមុខ តាមរយៈប្រព័ន្ធវីដេអូ (Zoom) ព្រមទាំង មានការផ្សាយផ្ទាល់ លើទំព័រហ្វេសប៊ុកផ្លូវការ របស់ក្រសួងទាំងពីរផងដែរ។យោងតាមសេចក្ដីជូនដំណឹង របស់ ក្រសួងអប់រំ នាថ្ងៃទី២៣ សីហា នេះ បានបញ្ជាក់ថា សិក្ខាសាលានេះរៀបចំឡើង ក្នុងគោលបំណងលើក កម្ពស់ការយល់ដឹងអំពី ហានិភ័យនៃប្រព័ន្ធអនឡាញ ចំពោះកុមារ ឲ្យចៀសផុតពីការបៀតបៀន និងការរំលោភបំពានផ្សេងៗ តាមអនឡាញ ដោយសារបច្ចុប្បន្ននេះ ឧបករណ៍បច្ចេកវិទ្យាមាន ការវិវត្តគួរឲ្យកត់សម្គាល់ ហើយត្រូវបានប្រើប្រាស់ យ៉ាងទូលំទូលាយ ជាពិសេសសិស្ស និងកុមារតូច។ក្រសួង ក៏បានបន្ដថា នៅក្នុងសិក្ខាសាលានេះ មានកម្មវិធីជាបទបង្ហាញ និងកិច្ចពិភាក្សាលើប្រធានបទផ្សេងៗគ្នា ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងអ្នកជំនាញពី ក្រសួង-ស្ថាប័ន អង្គការពាក់ព័ន្ធ គ្រឹះស្ថានសិក្សា វិស័យ ឯកជន អ្នកសារព័ត៌មាន និងយុវជន ដើម្បីចែករំលែកបទពិសោធន៍ យុទ្ធសាស្ត្រ ផែនការសកម្មភាព និងគន្លឹះ ចាំបាច់នានា ដែលអាចជួយទប់ស្កាត់ការបៀតបៀន ការ...

អត្ថាធិប្បាយ៖ ៧ថ្ងៃទៀត ត្រូវតែគ្រប់គ្រង និងកាត់ផ្តាច់ ដែលតា ក្នុងសហគមន៍ – Koh Santepheap Daily

ភ្នំពេញ៖ វិធាន​​ការ​បិទ​ខ្ទប់ រយៈពេល ១៤​ថ្ងៃ ចាប់ពីថ្ងៃទី២៩កក្កដា រហូតដល់​ថ្ងៃទី​១២ ខែសីហា បាន​​ជួយ​ដល់​ការគ្រប់គ្រង និង​ការ​ពន្យារពេលបាន​មួយកម្រិត​នូវ​ការឆ្លង​រាលដាល កូវីដប្រភេទ បំប្លែងថ្មី ដែលតា កុំ​ឲ្យឆ្លង​ទ្រង់ទ្រាយ​ធំ​ ក្នុង​សហគមន៍យើង។ ដូច្នេះហើយទើបរាជរដ្ឋាភិបាល បានសម្រេចថែម ៧ថ្ងៃទៀត ចា​ប់​ពី​ថ្ងៃ​ទី​១៣​សីហា ដល់​ថ្ងៃ​ទី​១៩​សីហា ដើម្បីបន្ត​អនុវត្តយុទ្ធនា​ការ​​​ពង្រឹង​​​វិធាន​ការ​​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩។​កន្លងមកនេះ ដើម្បី​ធានាបាន​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​វិធានការ​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ជាពិសេស​ក្នុង​បរិបទ ដែល​កម្ពុជា កំពុង​ប្រឈម​នឹង​ការមកដល់​នៃ​រលក​ទី​៣ នៃ​ការឆ្លង​រាលដាល​ទ្រង់ទ្រាយ​ធំ​នៃ​ជំងឺ​កូ​វីដ​១៩ ដែល​​បណ្តាល​មក​ពី​​មេរោគ​បំប្លែង​ខ្លួន​​ថ្មី ប្រភេទ​ដែល​តា Delta រាជរដ្ឋាភិបាល បានសម្រេច​ដាក់ចេញ​នូវ «​យុទ្ធនា​ការពង្រឹង​វិធានការ​ប្រយុទ្ធ និង​ទ​ប​ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩» នៅ​ទូទាំងប្រទេស និង​វិធាន​ការបិទ​ខ្ទប់​បណ្តា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ និង​ខេត្តសៀមរាប សម្រាប់​រយៈពេល ១៤​ថ្ងៃ គិត​ចាប់ពី​វេ...