Project-Based Learning
*English Below* ការសិក្សាតាមបែបអនុវត្តគម្រោងសិក្សា | Project-based Learning គណៈគ្រប់គ្រង និងលោកគ្រូ អ្នកគ្រូនៃសាលាអន្តរជាតិ យូ អេស អេ ភ្នំពេញ មានសេចក្តីសោមនស្សរីករាយក្នុងការជូនដំណឹងដល់លោក លោកស្រី ដែលជាមាតាបិតា និងអ្នកអាណាព្យាលរបស់សិស្សនុសិស្សឲ្យបានជ្រាបថា សាលាបាន រៀបចំគម្រោងសិក្សាដ៏គួរឲ្យរីករាយជាច្រើនសម្រាប់ឲ្យសិស្សានុសិស្សអនុវត្តក្នុងវគ្គសិក្សានេះដែលនឹងជួយជម្រុញដល់ការសិក្សាតាមរយៈប្រព័ន្ធអេឡិចត្រូនិច របស់បុត្រធីតារបស់លោក លោកស្រី បានកាន់តែប្រសើរជាងមុន ក្នុងអំឡុងពេលនៃការឆ្លងរីរាលដាលជម្ងឺកូវិដ១៩ នេះ។ លោក លោកស្រី អាចជួយគាំទ្រដល់បុត្រធីតារបស់ខ្លួនដោយចូលរួមពិភាក្សាអំពីដំណើរការគម្រោងរបស់ពួកគាត់ និងលើកទឹកចិត្តពួកគាត់ឲ្យរៀនគិតបែបស៊ីជម្រៅ ព្រមទាំងសួរសំណួរផ្សេងៗអំពីប្រធានបទគម្រោង ដើម្បីធានាថាពួកគាត់អាចទទួលបាននូវបទពិសោធន៍សិក្សាដ៏ល្អបំផុតពីការអនុវត្តគម្រោងទាំងនោះ។ លោក លោកស្រី ក៏អាចជួយគាំទ្រពួកគេដោជួយផ្តល់ជូនសម្ភារផ្សេងៗដែលពួកគេត្រូវការសម្រាប់គម្រោង ដែលលោក លោកស្រីអាចរកបាននៅជុំវិញផ្ទះ ឬនៅទីផ្សាជិតៗផ្ទះ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ - សាខាផ្កាឈូកទិព្វ: 023 555 1109 | 088 984 3860 - សាខាច្បារអំពៅ: 012 353 427 | 093 353 427 - សាខាទំនប់ទឹក: 092 808 844 | 016 443 163 ---------------------- The management team and teachers at the USA International School Phnom Penh (USAIS PP) take great pleasure to share with you about exciting projects implemented at the USAIS PP this term, which will take your children’s learning to the next level during this remote learning modality while schools remain closed due to the COVID-19 outbreak. To ensure that your children get the most out of this exciting learning experience, as parents or guardians, you can support them by discussing progress with their project and encouraging them to think hard and ask questions about the topic. You can also support them by ensuring that the materials they need for the project will be available and ready for use, which can be found around the house or in a local store. For more information, please call us at: - Phkar Chouk Tep Campus: 023 555 1109 | 088 984 3860 - Chbar Ampov Campus: 012 353 427 | 093 353 427 - Tomnup Tuek Campus: 092 808 844 | 016 443 163
USA International School
Comments
Post a Comment